Vattanac Capital

Vattanac Capital

50,454 Views 0

អគារវឌ្ឍនៈ កាពីតាល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់ ១៨៧,៣ម៉ែត្រ និងជាទីតាំងដំបូងបង្អស់សម្រាប់ពាណិជ្ជកម្មប្រើប្រាស់ចម្រុះនៅក្នុងប្រទេស រួមមាន ផ្សារទំនើប សណ្ឋាគារ និងការិយាល័យសំខាន់ៗជាច្រើន។
អគារវឌ្ឍនៈកាពីតាលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញប្រកបដោយសក្តានុពលល្អបំផុត។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានរចនាឡើងដើម្បីបង្កើតនូវធុរកិច្ចថ្មីៗ និងសហគមន៍រស់នៅ លំដាប់បទដ្ឋាន អន្តរជាតិដោយបានបំពាក់នូវបរិក្ខាទំនើបៗ ប្រកបដោយគុណភាពខ្ពស់ និងស្របតាមស្តង់ដារអន្តរជាតិ ដោយរួមមានប្រព័ន្ធស្វ័យប្រវត្តិកម្មនៃអគារ ប្រព័ន្ធអគ្គីសនី ប្រព័ន្ធសុវត្ថិភាព ការអភិរក្សប្រភពថាមពល និងការការពារទៅលើបរិស្ថាន។
អគារវឌ្ឍនៈកាពីតាលគឺជាអគារដំបូងបំផុតនៅប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រមាស(LEED)ដែលត្រូវបានទទួលស្គាល់ថាជាអគារមានលក្ខណៈឈានមុខលើផ្នែកថាមពល និងបរិស្ថាននិងបំពេញគ្រប់លក្ខខណ្ឌបទដ្ឋានបរិស្ថានល្អឥតខ្ចោះ និងមានឧត្តមានុភាពកម្រិតពិភពលោកពីសហរដ្ឋអាមេរិក។លើសពីនេះទៅទៀតមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់បានឈ្នះរង្វាន់អគារពាណិជ្ជកម្មដែលល្អដាច់គេប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១២ និងក៏បានឈ្នះពានរង្វាន់សណ្ឋាគារដែលមានការរចនាខាងក្នុងល្អដាច់គេក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧។
=========================
Vattanac Capital is the tallest building ever built in Cambodia with the height of 187.3 meters, and the first mixed-used commercial building in the country, including the first luxury mall, covering three levels which houses international brands.
Vattanac Capital is Phnom Penh’s most prestigious commercial address. This landmark development is designed and constructed to the highest international standards for Cambodia’s emerging business and leisure community. It uses state of the art materials and features including the most up-to-date technologies in building automation, fire safety, energy conservation and environmental protection. Vattanac Capital is Gold Certification in LEED (Leadership in Energy and Environmental Design), an internationally recognized green building standard established by United States Green Building Council. Vattanac Capital was also awarded the best commercial property in South East Asia in 2012 and the best hotel interior design in Cambodia in 2017.
More information:

Related Videos